ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់បុកអូសរថយន្តព្រូសជិត ២០ម៉ែត្រ សំណាងមនុស្សរងរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបែនដឹកខ្សាច់ បុករះបណ្តាលឲ្យខូចខាត និងមនុស្សរងរបួសស្រាល។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-1026 ដែលបើកបរឆ្លងផ្លូវពីលិចទៅកើតកាត់ទទឹងផ្លូវ ស្របពេលនោះមានរថយន្តកូរេពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BL-9748 ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបានបន្ថយល្បឿន ដើម្បីរថយន្តព្រូសឆ្លងស្របពេលនោះមានរថយន្តបែនដឹកខ្សាច់ ដែលពាក់ស្លាកលេខ ចង្កូតស្តាំ PP-2181 ធ្វើដំណើរស្របទិសមកពីក្រោយរថយន្តកូរេបណ្តាលឲ្យបុកគូទ រួចរេចង្កូតទៅបុករយន្តព្រូសកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹង អូសជាច្រើនម៉ែត្រសំណាងមនុស្សរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងធ្វើការវាស់វែង និងឲ្យភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នាមួយជំហ៊ាន បើមិនត្រូវគ្នានិងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់