ព័ត៌មានជាតិ

សង្ស័យមកពីភ្លើងប្រច័ណ្ឌទើបប្រើហិង្សាលើប្រពន្ធបណ្តាលឲ្យស្លាប់

កោះកុង: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទប្រើហិង្សាលើប្រពន្ធបណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១និង០០នាទីរំលងអាទ្រាធឆ្លងចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនរងគ្រោះ ឈ្មោះ ស៊ង សុភ័ស ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង(ត្រូវជាប្រពន្ធ)
ជនសង្ស័យ ឈ្មោះ ឈឺន សុងកាន ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរនេសាទ ទីលំនៅ នៅជាមួយគ្នា(ត្រូវជាប្តី)
មូលហេតុកើតចេញពីការប្រច័ណ្ឌ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីបំពេញសំណុំរឿងតាមនិតិវិធី។
ចំពោះសាកសពជនរងគ្រោះបន្ទាប់សមត្ថកិច្ចយើងពិនិត្យហើយបានប្រគល់ជូនឪពុកបង្កើតជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់