ព័ត៌មានជាតិ

ខឹងមេការខាំដៃពេលកំដរផឹក វាយមួយកែវស្រាបែកក្បាល

ភ្នំពេញៈ ជនជាតិម្នាក់ចិនក្នុងចំណោមបក្ខពួក៥ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈចូលផឹកស៊ីក្នុងខារ៉ាអូខេ ឌឹឃ្វីនស៍ ដោយបាន​ប្រើអំពើហិង្សាយកកែវស្រាវាយទៅលើនារីមេកាមួយកែវ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនព្រោះតែខឹងនារីរងគ្រោះខាំដៃ។ ករណីប្រើហិង្សា​នេះកើតឡើងនៅវេលាម៉ោង១២ និង២៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងហាងខារ៉ាអូខេ ឌឹ ឃ្វីនស៍ តាមបណ្តោយ​ផ្លូវណតប្រ៊ីត ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ រ៉ូ រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងខារ៉ាអូខេ (ម្ចាស់បន្ទប់) ស្នាក់នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកបុរសជនជាតិចិនជាអ្នកដៃដល់មានឈ្មោះ ឈាង ចុងម៉ី អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិក​ក្រុម​ហ៊ុនកាត់ដេរ ជាចិនដីគោក ស្នាក់នៅក្នុងរោងចក្រ ម្តុំផ្លូវជាតិលេខ២ ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវជាជនជាតិចិនចំនួន៥នាក់បាននាំគ្នាមកផឹកស៊ីច្រៀងកំសាន្នៅក្នុង​ហាង​ខារ៉ាអូខេខាងលើ ហើយពេលនោះពួកគេបានហៅស្រាប៊ៀរអង្គរដបមកផឹកជាច្រើនដប ស្របពេលនោះជនបង្កនិងមិត្តភក្ដិរបស់គេបានហៅនារីមក​អង្គុយ​ជាមួយគ្រប់គ្នា ប៉ុន្តែជនបង្កមិនបានយកនារីអូតេសមកអង្គុយទេ ដោយហៅនារីដែលជាម្ចាស់បន្ទប់(នារីរងគ្រោះ)មកអង្គុយជាមួយវិញ។ រហូតដល់​ម៉ោង​កើតហេតុដោយសារតែជាតិស្រវឹងស្រាខ្លាំងក៏លួកលាន់មកលើនារីរងគ្រោះឈឺធ្វើឲ្យនាងទ្រាំមិនបានក៏ខាំដៃជនបង្កពេលនោះជនបង្កខឹងបានយកកែវស្រាមកវាយក្បាលនារីរងគ្រោះបណ្ដាលឲ្យហូរឈាមស្រោចពេញខ្លួនហើយភ្លាមនោះសន្តិសុខហាងបានចូលមកឃាត់ជនបង្កប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា។ ចំណែកនារីរងគ្រោះវិញត្រូវបានបញ្ជូនយកទៅកាន់គ្លីនិកឯកជនដែលនៅជិតកន្លែងកើតហេតុដើម្បីព្យាបាល។

បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

ករណីហិង្សាករណីហិង្សាករណីហិង្សាករណីហិង្សាករណីហិង្សា

មតិយោបល់