ព័ត៌មានជាតិ

ទិញ iPad បែរជា​បាន​ដុំថ្ម ហើយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ទៀត​

​កាល​ពី​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ Colin Marsh បាន​ទិញ iPad ពី Tesco ដែល​ជា​ហាង​លក់ទំនិញ​ធំជាងគេ​នៅ​អង់គ្លេស ចំនួន ពីរ​គ្រឿង សម្រាប់​ជា​កាដូ​ដល់​កូនស្រី​ទាំងពីរ​របស់​គាត់​។​
​នៅ​ពេល​មកដល់​ផ្ទះ គាត់​បាន​បើក​ប្រអប់ iPad ឡើង​ស្រាប់តែ​ឃើញ​ដុំ​ថ្មី​ចំនួន ៣​ដុំ​នៅក្នុង​នោះ​ទៅវិញ ដោយ​មិន​បាន​ឃើញ iPad ឡើយ​។ ក្រោយពី​ជួប​រឿង​បែបនេះ គាត់​ក៏​ត្រឡប់​ទៅ​កាន់​ហាង​នោះ​វិញ ដើម្បី​ទាមទារ​សំណង ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​បម្រើ​ការងារ​បដិសេធ​មិន​ផ្ដល់​សំណង ព្រមទាំង​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​ថែមទៀត​ផង​។​
apple-ipad-clay
​លោក Marsh មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​ហៅ​ទៅ​សួរ​ចម្លើយ ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ ព្រោះថា​តាម​របាយការណ៍​របស់​ហាង បានបញ្ជាក់​ថា iPad នោះ​ត្រូវបាន Activeted ដោយ​ប្រើ​ឈ្មោះ​របស់ Marsh ដូច្នេះ​លោក Marsh ជា​ជនសង្ស័យ​។​

​មកដល់ពេលនេះ ប៉ូលិស​នៅ​តែ​ស៊ើបអង្កេត​រក​មូលហេតុ​មិនទាន់​ឃើញ​នោះទេ ប៉ុន្តែ​ខាង​ហាង បាន​ផ្ដល់​សំណង​ឲ្យ​លោក Marsh វិញ តែ​មិន​បាន​សុំទោស​នោះទេ​៕​

មតិយោបល់