កំពង់ចាមៈ កម្លាំងជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចុះបង្រ្កាប ឆក់បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែង រងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់ កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ០០នាទី នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្ករដោយជនសង្ស័យ ចំនួន២នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស មានទីលំនៅ រស់នៅ ភូមិប្រទង ឃុំខ្ទួយ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកវត្ថុរឹងវាយពីក្រោយក្បាល ជនរងគ្រោះ ឈ្មោះ មឿន សំរិទ្ធ (ហៅតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែង រងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់ ។
រហុតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញយើងបានទទួលបទបញ្ជាពីលោក សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម យើងបានរាយការណ៍ជូនឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីសុំធ្វើការអង្កេត។
និងរហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញយើងបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷
១.ឈ្មោះ ហេង សូរិយា ភេទប្រុស អាយុ២១ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២.ឈ្មោះ រី រ៉ាន់ ភេទប្រុស អាយ២២ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់