ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌ និង កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងល្បែង ខណ្ឌឫស្សីកែវ ឃាត់ខ្លួនស្ត្រី ០២នាក់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយនិង គណៈបញ្ជាការឯកភាពខណ្ឌ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី មូយកន្លែង ដែលស្ថិតនៅ ផ្ទះលេខ៦៧៤ ផ្លូវ៧០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាវេលាម៉ោង០៤ និង៣០នាទី ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ បានប្រាប់ឲ្យ Post News ដឹងថា ក្នុងការចុះបង្ក្រាបនេះ គឺតាមបទបញ្ជា ពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួម និងសម្របសម្រួល ពីសំណាក់ លោកស្រីព្រះរាជអាជ្ញារង វ៉ា សក្កដា ទើបកម្លាំងសមត្ថកិច្ច ហើយនិងកម្លាំងសណ្នាប់ធ្នាប់ខណ្ឌ បានធ្វើការចុះបង្ក្រាបទីតាំងខាងលើ ហើយបានធ្វើការឃាត់ខ្លួន ស្ត្រីជនសង្ស័យ បានចំនួន ០២នាក់ និងបានដកហូត នូវទូរហ្គេមបាញ់ត្រី ចំនួន ០១គ្រឿង និងកៅអី ចំនួន ១០ ផងដែរ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យ ដែលត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនខាងលើនោះ ទី១ មានឈ្មោះ ហុក អាលីសា ភេទ ស្រី អាយុ ១៩ឆ្នាំ និងទី២ មានឈ្មោះ ជា ជូរី ភេទ ស្រី អាយុ ២៥ឆ្នាំ ទាំង ០២នាក់ ជាអ្នកមើលការខុសត្រូវ ក្នុងទីតាំងក្បែងនេះ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-04-22_22-18-17 photo_2016-04-22_22-18-20 photo_2016-04-22_22-18-23 photo_2016-04-22_22-18-25 photo_2016-04-22_22-18-27 photo_2016-04-22_22-18-31 photo_2016-04-22_22-18-34 photo_2016-04-22_22-18-36 photo_2016-04-22_22-18-39

មតិយោបល់