សៀមរាបៈ នៅថ្ងៃច័ន្ទ ០៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោ១៦និង៣០នាទី មានករណីរខ្យល់កន្រ្តាក់ បណ្ដាលអោយរលំផ្ទះសង្កត់កុមារាម្នាក់ស្លាប់ នៅចំណុចផ្ទះរបស់ឈ្មោះ កី ពក នៅភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានដំណឹនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងសពកុមារាឈ្មោះ ឡូយ សូរិយា ភេទប្រុស កើតថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១៧ ទីលំនៅបច្ចុប្បន្នភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
តាមរយៈការពិនិត្យសាកសព សមត្ថកិច្ចបានពិនិត្យឃើញ៖
១.ផ្នែកក្បាល នៅលើមុខផ្នែកខាងស្ដាំ មានស្នាមជាំដែលបណ្ដាលមកពីការបាក់សង្កត់នៃផ្ទះ ខ្ទង់ច្រមុះបាក់នឹងមានស្នាមដាច់រលាត់ ។
២.ដងខ្លួន មិនមានស្នាមដាច់រលាត់ត្រង់ចំណុចនេះឡើយ
៣.ផ្នែកអាវៈយវៈជើងទាំងពីរ ដៃទាំងពីរ ម្រាមទាំងដប់មានសភាពធម្មតា ។
យោងតាមការបំភ្លឺពីសាក្សី (ម្ដាយជនរងគ្រោះ) និងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ បានសន្និដ្ឋានថា៖
ជនរងគ្រោះគឺស្លាប់ដោយផ្ទះដួលរលំផ្ទះសង្កត់ពិតប្រាកដមែន ។
ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់