ព័ត៌មានជាតិ

បុរសម្នាក់បណ្ដើរឆ្កែទៅចម្ការរកចាប់សត្វ ប្រទះនឹងពស់វែកទ្រុងរនាមចាប់វា បណ្ដាលឲ្យពស់នោះខាំដៃស្លាប់

ស្ទឹងត្រែង: កាលពីវេលាម៉ោងប្រហែល៩ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់បណ្ដើរឆ្កែទៅចម្ការរកចាប់សត្វ ក៏ប្រទះនឹងពស់វែកទ្រុងរនាមចាប់វា បណ្ដាលឲ្យពស់នោះខាំដៃស្លាប់។

ជនរងគ្រោះមានឈ្មោះ សុខ ស៊ីន ភេទប្រុស អាយុ ៦៦ឆ្នាំ (ស្លាប់) មានទីលំនៅភូមិសៀមបូក។

ដំណើររឿង៖ មុនពេលកើតហេតុ គាត់បានបណ្ដើរឆ្កែទៅចម្ការរកចាប់សត្វ ពេលនោះក៏បានជួបនឹងពស់វែកទ្រុងរនាមមួយក្បាល ហើយគាត់ក៏ចាប់សត្វពស់នោះ បណ្ដាលឲ្យខាំដៃរួចដើរមកកូនរបស់គាត់ នៅឯខ្ទមចម្ការវិញប្រាប់បងប្អូនថា ពស់ខាំគាត់ក្រោយមកបានយកគាត់មកដល់ភូមិ ហើយបញ្ជូនបន្តទៅមណ្ឌលសុខភាពកោះព្រះ ពេលដល់មើលទៅថា មិនសង្ឃឹមនិងរស់ទេ ក៏ត្រឡប់មកផ្ទះភូមិវិញ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅនឹងផ្ទះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារពស់ខាំដៃរបស់គាត់ប្រាកដមែន ពុំមានករណីឃាតកម្មអ្វីនោះទេ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់