ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តស្ទូចមួយគ្រឿង ខណៈពេលដែលកំពុងតែបើក សង្ស័យតែហ្វ្រាំងមិនស៊ី ទើបជ្រុលទៅបុករះជាមួយនឹងកង់បី និងរថយន្តព្រូសមួយគ្រឿងទៀត ចំនួន ៣គ្រឿង បណ្ដាលរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង២០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តស្ទូចធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-2975 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ សង្ស័យតែហ្រ្វាំងមិនស៊ី ទើបជ្រុលទៅបុកកៀរម៉ូតូកង់បី ដែលបើកស្របទិសមួយគ្រឿង ដែលពាក់ស្លាកលេខព្រៃវែង 1B-2105 បណ្ដាលឲ្យអ្នកបើកបររងរបួស រួចហើយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ កំពត-2232 បណ្ដាលឲ្យរងការខូចខាតកញ្ចក់ និងរថយន្តផ្នែកខាងមុខយ៉ាងដំណំ ហើយក៏ជ្រុលទៅបុកម៉ូតូកង់បី passapp ពាក់ស្លាកលេខភ្នំពេញ 1IU-5370 មួយគ្រឿងទៀតរងការខូចខាតពីក្រោយយ៉ាងដំណំ ទើបរថយន្តអស់ល្បឿនឈប់តែម្ដង ។
ក្រោយពេលកើតហេតុ ភាគីទាំង៤បានធ្វើការសម្របសម្រួលគ្នា នៅនឹងទីតាំងកើតេហេតុ បើសិនជាមិនត្រូវគ្នា នឹងទាក់ទងទៅចុះធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់