ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់បើករថយន្តលឿន រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ស្ថិតតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BK-3748 បើកបរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ។ ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។ ករណីនេះមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ៕

មតិយោបល់