ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាខ្ទាតទៅប៉ះមួយគ្រឿងទៀត បណ្តាលឲ្យមានមនុស្សរបួសនិងរងការខូចខាត

ប៉ៃលិន: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយលើកនៅលើផ្លូវជាតិលេខ៥៧ នៅចំណុចសណ្ឋាគារមាសសោភា រវាងម៉ូតូ និងម៉ូតូ ខ្ទាតទៅប៉ះម៉ូតូចតមួយគ្រឿងទៀត សរុបម៉ូតូ០៣គ្រឿង ដែលស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ភាគីបើកបរម៉ូតូទី១-ឈ្មោះ យន់ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ របួសស្រាល មានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន 1C 5782 ។ ភាគីបើកបរម៉ូតូទី២-ឈ្មោះ លូយ សុខណា ភេទប្រុស អាយុ ១៥ឆ្នាំ របួសស្រាល មានទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B 0295 ខូចខាតស្រាល បើកបរពីជើងទៅត្បូង ។ ឈ្មោះ មែន ធី ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាម្ចាស់ម៉ូតូកូនទាដែលចតទិញម្ហូបគ្មានរបួស ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកម៉ូតូមករក្សារទុក នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់