ព័ត៌មានជាតិ

រថយន្តព្រូសបុកអូសម៉ូតូជាច្រើនម៉ែត្រ រួចទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹង បណ្តាលឲ្យរបួសម្នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តព្រោះបុកជាមួយម៉ូតូហុងដាវ៉េវ អូសជាច្រើនម៉ែត្រទៅផ្ទុកនឹងបង្គោលស្លាកប៉ាណូ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបណ្ដាលឱ្យមនុស្សម្នាក់របួសបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រខាងត្បូងវត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-7908 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុមានម៉ូតូហុងដាវ៉េវមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AS-0052 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតចំណុចផ្លូវកែង ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង អូសម៉ូតូជាច្រើនម៉ែត្រទៅបុកនឹងបង្គោលស្លាកប៉ាណូផ្ទប់អស់ល្បឿនទៅមុខលែងរួច បណ្ដាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកអ្នកបើកបរម៉ូតូរងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់