ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តធុនធំ បណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចមុខវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ(ស្លាប់)។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6267 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ឆ្វេង ខណៈកំពុងបត់នោះ ស្រាប់តែមានម៉ូតូ ឃ្លីច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង1AN-5660 ជិះដោយបុរសម្នាក់មកពីក្រោយបុកចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលបោកក្បាលស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចចរាចរណ៍ជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ ដោយឡែកសពជនរងគ្រោះ ធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់