ព័ត៌មានជាតិ

រថយន្ដស៊េរីទំនើបពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រថយន្ត Alphard ស៊េរីទំនើបមួយគ្រឿងបើកលឿនផ្លូវឆ្លង មិនប្រយ័ត្ន ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវគ្នាក្នុងល្បឿនលឿនបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការ ខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវលេខ113 កែងនឹងផ្លូវ616 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក alphat ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកម្ពុជា ASDFGHJ ជិះគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចផ្លូវ បែកជាបួន កែងផ្លូវលេខ៦១៦ មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក SsangyungTIVOLI ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BL-8724 បើកបរនិងរួមដំណើរដោយបុរស២នាក់ ធ្វើដំណើរតាមតាមបណ្ដោយផ្លូវលេខ៦១៦ ក្នុងទិសដៅពីកើតមកលិចឆ្លងទទឹង ផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្ន បុកគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យរថយន្ត Alphard រងការខូចខាតខ្ទេចមួយកំណាត់ ។
ចំណែករថយន្ត SsangyungTIVOLI ផ្លោងទៅចំហៀងផ្លូវម្ខាងទៀតរងការខូចខាត សំណាងល្អក្នុងហេតុការណ៍នេះមិនបង្កឲ្យមាន មនុស្សរងរបួសឡើយ ។ បន្ទាប់មកម្ចាស់រថយន្ត Ssamyung បើកទ្វាររថយន្តគេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្ត ទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់