សាច់ ត្រី ៖ នៅក្នុង សាច់ ត្រី មាន ប្រូតេអ៊ីន ជាច្រើន ដែល អាចជួយ ធ្វើ ឲ្យ អ្នក នៅ ក្មេង ជានិច្ច ។
ផ្កា ខាត់ណា ៖ នៅក្នុង ផ្កា ខាត់ណា នេះ មាន សារធាតុ ដែល អាចជួយ អ្នក ទប់ទល់ នឹង ភាព ចាស់ បាន ដែល អ្នកវិទ្យាសាស្ត្រ ទើបតែ រកឃើញ ។
ត្រឡាច ៖ នៅក្នុង ត្រឡាច មាន វីតាមីន ខ្ពស់ ដែល អាចជួយ ការពារ និង ប្រឆាំងនឹង ការ ជ្រួញ ដំណាក់កាល ដំបូង ដែល អាច កើត លើ ស្បែក អ្នក ម្យ៉ាងទៀត វា ក៏ អាចធ្វើ ឲ្យ ស្បែក អ្នកមាន លក្ខណៈ ទន់ និង ម៉ត់ រលោង ។
ខ្ទឹមក្រហម ៖ នៅក្នុង ខ្ទឹមក្រហម នេះ មាន ប្រូតេអ៊ីន ខ្ពស់ ណាស់ ថែមទាំង មាន សារធាតុ ជាច្រើន ទៀត ដែល អាចជួយ ជម្រះ ជាតិពុល ពី ឈាម អ្នក បញ្ចុះ កាឡូរី និង ជួយ ការពារ មិន ឲ្យ អ្នក ឆាប់ ចាស់ ទៀតផង ។
តៅហ៊ូ៖ ក្រៅពី ពពួក ត្រី និង បង្គារ តៅហ៊ូ គឺជា អាហារ ដែលមាន ប្រូតេអ៊ីន ខ្ពស់ ដូចគ្នា ដូចនេះ អ្នក គួរតែ ពិសារ ច្រើន ដើម្បី សុខភាព និង សម្រស អ្នក ។
ស្ពៃក្តោប ៖ នៅក្នុង បន្លែ ប្រភេទ នេះ មាន វីតាមីន ខ្ពស់ ដែល អាចជួយ ឲ្យ ក្រពះ និង ពោះវៀន ដំណើរ ការល្អ នោះ ប្រព័ន្ធ រំលាយ អាហារ អ្នកនឹង នៅ ក្មេង ម្យ៉ាងទៀត វា ក៏ ជួយ អ្នក បញ្ចេញ ជាតិពុល មក ក្រៅ ដែរ ។
ផ្លែ ប៉ោម ៖ ក្រោយ ពេលដែល អ្នក ពិសារ ផ្លែ ប៉ោម នេះ រួច វា នឹងធ្វើ ឲ្យ អ្នក អាច ចៀស ផុតពី ជំងឺ ស្បែក ផ្សេងៗ ជាងនេះទៅទៀត វា នឹង ជួយ ធ្វើ ឲ្យ ស្បែក អ្នក ទន់ និង ភ្លឺ ។
ការ៉ុត ៖ នៅក្នុង ការ៉ុត នេះ មាន វីតាមីន A ដែល អាចធ្វើ ឲ្យ សក់ អ្នកមាន លក្ខណៈ ភ្លឺ និង ធ្វើ ឲ្យ ស្បែក មាន លក្ខណៈ ម៉ត់ រលោង ។
ប៉េងប៉ោះ ៖ បន្លែ ប្រភេទ នេះ អាចជួយ អ្នក ឲ្យ មាន អារម្មណ៍ បរិភោគ អាហារ មាន កម្លាំង និង អាចជួយ ឲ្យ ស្បែក អ្នក សបាន ។
ផ្លែក្រូច៖ ផ្លែឈើ ប្រភេទ នេះ ជា ផ្លែឈើ ដែលមាន វីតាមីន C ជាច្រើន ដែល អាចជួយ សម្លាប់ មេរោគ ជាច្រើន ក្នុង រាងកាយ អ្នក និង ជួយ ជម្រះ ជាតិពុល ចេញមកក្រៅ អស់ ទៀត ៕



មតិយោបល់