ព័ត៌មានជាតិ

ឃ្លាំង​ស្តុ​ប​អា​ចម៍រណារ​មួយកន្លែង នៅក្នុង​ក្រុង​បាត់ដំបង ត្រូវអគ្គិភ័យឆេះបណ្តាលឲ្យរងការខូចខាត​

បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​និង​០០​នាទី​ ស្ថិត​ត្រង់​ចំណុច​ក្រុម​ទី​០៩​ ភូមិ​ចម្ការ​សំរោង​២​ សង្កាត់​ចម្ការ​សំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិភ័យ​កើតឡើង​ចំនួន​០១​លើក​ បណ្តាល​ឲ្យ​ឆេះ​ឃ្លាំង​ស្តុ​ប​អា​ចម៍​រណារ​ ០១​ខ្នង​ (​ឆេះ​ផ្នែក​ខាងក្នុង​)​ ទំហំ​ ២០​ម៉ែត្រ​ x​ ៣៥​ម៉ែត្រ​ ធ្វើ​ពី​ដែក​ជញ្ជាំង​ថ្ម​ ដំបូល​ប្រក់​ស័ង្កសី​ របស់​ម្ចាស់​ឈ្មោះ​ ពឹង​ រតនា​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ-​ឃុំ​កើតហេតុ​ខាងលើ​ ។​ តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ ក្នុង​នោះ​សម្ភារ:​ខូចខាត​រួម​មាន​៖ ​ឆេះ​ឃ្លាំង​ ០១​ខ្នង​, ឆេះ​អាច​ម៍​រណារ​សម្រាប់​ផលិត​ធ្យូង​, ​ឆេះ​គ្រឿង​ចម្លាក់​ឈើ​ មួយ​ចំនួន​, ​សរុប​ការ​ខូចខាត​អស់​ប្រហែល​ ៤,០០០​ដុល្លារ​ (​បួន​ពាន់​ដុល្លារ​) ​។

ករណី​គ្រោះ​អគ្គិភ័យ​នេះ​ កំពុង​ស្ថិត​ក្នុង​ស្រាវជ្រាវ​បន្ត​រក​មូលហេតុ ​។​ ភ្លាមៗ​នោះ​ សមត្ថកិច្ច​ជំនាញ​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន​ ទើប​គ្រប់គ្រងបាន​ទាន់​ពេល​មិន​ឲ្យ​រាលដាល​បន្ត​ទៀត ​៕

មតិយោបល់