ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា!!តន់ ច័ន្ទសីម៉ា ផ្លាស់ប្តូរ សម្រស់ និងប្រជាប្រិយ ភាព ឡើងស្រឺតៗក៏ព្រោះតែ…

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កញ្ញា តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងមួយរូបក្នុងផលិតកម្ម Galaxy Navatra ដែលតារាចម្រៀងស្រីរូបនេះកំពុងតែប្រមូលបានប្រជាប្រិយភាពជាច្រើនពីសំណាក់អ្នកគាំទ្រ ដោយសារ តែ ទឹកដមសំលេង ក៏ដូជាបទចម្រៀងពិរោះៗប្លែកៗនេះ ហើយទើបធ្វើឲ្យតារាស្រីរូបនេះ ហក់ឈ្មោះបោះសំឡេងខ្លាំង នៅ ក្នុងវិស័យសិល្បៈចម្រៀង ។

ជ្រកក្រោមផលិតកម្មធំ កញ្ញា តន់ ច័ន្ទសីម៉ា ទទួលបានការគាំទ្រជាច្រើនលើបណ្តាញសង្គម Youtube ដែលបទ ចម្រៀងរបស់កញ្ញាមួយបទៗទទួលបានចំនួន View រាប់សិបលាននៅលើ Youtube ដែលក្នុងនោះមានដូចជា បទ ចង់សុំ WIFI ដែលច្រៀងជាមួយ លោកខេមទទួលបានចំនួនចូលទស្សនារហូតដល់ទៅ៣០លានដងនៅលើ Youtube និងបទមួយចំនួនទៀតដូចជា យល់ច្រឡំថាគេស្រឡាញ់យើង ទទួលបាន២៥លាន view បទ សុទ្ធតែបងប្អូន យើងទេ ទទួលបាន១៣លាន view និងបទចម្រៀងជាច្រើនបទទៀតរបស់កញ្ញាសុទ្ធតែទទួលបាន ចំនួន View ខ្ទង់លានដងនៅលើ Youtube ។

អ្នកចម្រៀងសំឡេងបែបស្អករូបនេះ ត្រូវបានគេស្គាល់ដំបូងតាមរយៈការប្រលងចម្រៀង The Voice Cambodia អំឡុងឆ្នាំ២០១៦ ដែលកាលនោះ តន់ ច័ន្ទសីម៉ា ត្រឹមតែជាក្មេងស្រីធម្មតាមួយរូបឡើងមកប្រលងចម្រៀងប៉ុណ្ណោះ បើប្រៀបធៀបនឹងបច្ចប្បន្នតារាចម្រៀងស្រីរូបនេះហាក់ផ្លាស់ប្តូរសម្រស់មួយចាស់ដៃតែម្តង។ ចង់ដឹងខុសគ្នាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

មតិយោបល់