ព័ត៌មានជាតិ

Spotify ចាប់ដៃគូគ្នាBarcelona ប្តូរទាំងឈ្មោះកីឡាដ្ឋាននិងឈុតថ្មីសម្រាប់រដូវកាលក្រោយ

បរទេស៖ យោងតាមការបញ្ជាក់ដោយក្លឹបនិងក្រុមហ៊ុនសហការឧបត្ថម្ភធំផ្ទាល់កីឡាដ្ឋានព្រមទាំងយីហោរបស់ក្លឹបយក្សអេស្បាញBarcelona នឹងត្រូវបានប្តុរទាំង Logo និងឯកសណ្ឋានផងដែរ។

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថាកីឡាដ្ឋាននឹងត្រូវប្តូរឈ្មោះទៅជា Spotify Camp Nou ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការគ្នារវាងក្រុមហ៊ុន Spotify និងក្លឹបយក្សអេស្បាញមួយនេះ។

កិច្ចព្រមព្រៀងភាពជាដៃគូនេះផងដែរក៏មានការបញ្ចូលទាំងសិទ្ធក្នុងការប្តូរឈ្មោះនៅឈុតឯកសណ្ឋានខាងមុខរបស់ក្រុមកីឡាករបុរសនិងក្រុមកីឡាករស្ត្រីនិងជាពិសេសចាប់ផ្តើមពីឈុតហ្វឹកហាត់សម្រាប់រដូវកាល២០២២-២០២៣ខាងមុខ៕

មតិយោបល់