ព្រះសីហនុៈ នៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
១-ឈ្មោះ ជា ដាលី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់នំបញ្ចុក មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ២-ឈ្មោះ សុខ គឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ចាប់ហួយ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ចាប់យកវត្ថុតាងរួមមាន៖ – ម្សៅសថ្លា ចំនួន៤៧កញ្ចប់ ទម្ងន់ស្មើនឹង ៤៨៤.៨៩g ថ្លឹងទាំងសម្បក ។ – ខ្សៀ ០១ ។ – ទូរស័ព្ទ ០៤គ្រឿង ។ – ជញ្ជីងថ្លឹង ០១ ។ – ម៉ូតូ ០១គ្រឿង ។ – ប្រាក់ដុល្លារ ៤៨០ដុល្លារ ។ – ថង់ខ្ចប់ថ្នាំញៀនមួយចំនួន ៕


មតិយោបល់