ប៉ុន្មានថ្ងៃកន្លងមកនេះប្រជាជនដែលរស់នៅក្នុងកសិដ្ឋាន Qing Yao ខេត្ត Hebei ប្រទេសចិន បានប្រមូលផ្តុំគ្នាទៅផ្ទះរបស់បុរសម្នាក់ ដើម្បីយកដំបូងផ្អែមដ៏ធំបំផុតដែលពួកគេពុំដែលធ្លាប់ឃើញពីមុនមក។
ជាមួយនឹងការពុះបំបែកដំឡូងទម្ងន់ ៣៦ គីឡូងក្រាមជាចំរៀកៗ គឺចែកជូនមនុស្សទាំងអស់នោះដោយឥតគិតថ្លៃ។ បើយោងតាមការប៉ាន់ប្រមាណដំឡូងផ្អែមមួយនេះមានទម្ងន់ធ្ងន់ជាងដំឡូងធម្មតាដល់ទៅ ២០ដង។
តាមរបាយការណ៍ឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលមានដំឡូងដ៏ធំបែបនេះ ហើយគេសន្មតនូវ ទំហំ និងទម្ងន់របស់អាចជាប់នៅក្នុងកំណត់ត្រាពិភពលោក។ ប៉ុន្តែក្នុងពេលប៉ុន្មានថ្ងៃមុនកសិករម្នាក់ដែលមានឈ្មោះ Cheng Yue រស់នៅក្នុងខេត្ត Zhejiang ទីក្រុង Taizhou ជីកបានដំឡូងចម្លែកមួយដែលមានអង្កត់ផ្ចិត ៦០សង់ទីម៉ែត្រ និងទម្ងន់ ៣៧,៥ គីឡូក្រោម៕
មតិយោបល់