កោះកុងៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង មិនបណ្ដាលអោយរងរបួសដល់មនុស្សទេ ។
នៅពេលដែលរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ អគ្គិភ័យបានឆាបឆេះផ្ទះខូចខាតទាំងស្រុង ។ ម្ចាស់ផ្ទះឈ្មោះ អ៊ូច វ៉ាន់ អាយុ ៣០ ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ សាយ ចាន់ថាន អាយុ ២៥ ឆ្នាំ ។
ខូចខាតទ្រព្យសម្បត្តិ៖ ផ្ទះទំហំ៦ម៉ែត្រ x ៩ម៉ែត្រ ផ្ទះឈើប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) មាស៣ជី ,លុយ៦០ម៉ឺនរៀស .ស្រូវ៣០បាវ និងទ្រព្យសម្បត្តិមួយចំនួនទៀត ។ -មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ៕



មតិយោបល់