ព័ត៌មានជាតិ

បុរសម្នាក់ត្រូវជនសង្ស័យវាយបែកក្បាល នៅស្រុកថ្មបាំង

កោះកុង: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង ៨និង៥០នាទីយប់​ មានប្រជាពលរដ្ឋឈ្មោះ ណែម ម៉ូវ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំថា បានប្រទះឃើញបុរសម្នាក់ឈ្នោះ ចាន់ ថង ភេទប្រុស អាយុ ២៨ឆ្នាំ​ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង​ មានបែកក្បាលហូរឈាមនៅចំណុចអូរចំរូង​ ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោយពីបានទទួល ព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំ បានទៅដល់ចំណុចខាងលើ ហើយបានបញ្ជូនជនរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពឬស្សីជ្រុំ តាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះពុំដឹងថាក្បាលហូរឈាមដោយសារអ្នកណាអ្នកបង្កទេព្រោះគាត់វង្វេងវង្វាន់​ ។

បច្ចុប្បន្នករណីនេះកម្លាំងនគរបាលរដ្ឋបាលឬស្សីជ្រុំកំពុងស្រាវជ្រាវរកជនបង្កដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់