ករណីអគ្គិភ័យឆេះក្នុងអាហារដ្ឋាន យីហោ ដីដុះ ដោយសារធ្លាយធុងហ្គាស

កណ្តាលៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេះធុងហ្គាសអាហារដ្ឋាន យីហោ ដីដុះ មានទំហំ ១២x១៦ មែត្រ ដែលស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ហាងឈ្មោះម៉ុន មីស៊ីល ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

  • សំភារះខូចខាតៈ
  • ម៉ាសុីនត្រជាក់ ចំនួន ០៤គ្រឿង
  • ទូរទស្សន៍ ចំនួន ០១ គ្រឿង
  • ចង្គ្រានហ្គាស ចំនួន ០២ គ្រឿង
  • កង្ហាបញ្ឈរ ចំនួន ០៥ គ្រឿង
  • កៅអីសាឡុង ចំនួន ០៥ ឈុត
  • មិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

  • មូលហេតុៈ បណ្ដាល មកពីធ្លាយធុងហ្គាស ។

  • កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ បាន ប្រេី ប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៤ រថយន្ត ។

  • រថយន្ត ពន្លត់ អគ្គិភ័យ មកពីស្នងការខេត្តកណ្តាលចំនួន ០២ គ្រឿង ។
  • រថយន្ត ពន្លត់ អគ្គិភ័យរបស់ នាយកដ្ឋាន អង្គរក្សចំនួន ០២ គ្រឿង ។
  • គ្រប់គ្រងស្ថានភាពបាននៅវេលាម៉ោង ០៦និង៤៧ នាទីព្រឹក ជាស្ថាពរ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *