យោងតាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួននឹងចោទប្រកាន់ឃាតកម្មបន្ទាប់ពី បានផ្តល់កំណើតឲ្យកូននៅក្នុងបន្ទប់ទឹកនៃក្លឹបរាត្រីមួយ ហើយញាត់កូនរបស់ខ្លូននោះចូលទៅក្នុងធុងបង្គន់ នេះបើតាមរបាយការណ៍របស់ប៉ូលិសនៅក្នុងកាវិយាល័យ Pennsylvania សហរដ្ឋអាមេរិក។
អ្នកអនាម័យម្នាក់ក្នុងចំណោមអ្នកអនាម័យជាច្រើនបានឃើញទារកនៅក្នុងបន្ទប់ទឹកកាលពីថ្ងៃទី ១៩ ខែសីហា ក្នុងក្លឹបរាត្រីមួយកន្លែង ចំងាយប្រហែលជា ៣០ ម៉ាយភាគខាងជើងនៃទីក្រុង Philadelphia ។ តែសំណាងល្អបន្ទាប់ពីការធ្វើកុសលច័យបានកំណត់ថាទារកដែលទើបនឹងកើតនោះនៅរស់រាន្តមានជីវិត។ ទោះជាយ៉ាងណាស្ត្រីដែលមានឈ្មោះ Amanda Hein វ័យ ២៦ ឆ្នាំ ត្រូបានចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីសវនាការបឋមមួយកកាលពីថ្ងៃចន្ទ័។
ប៉ូលិសបានបន្ថែមទៀតថាពួកគេបានតាមដានស្នាមឈាមដែលត្រូវបានរកឃើញនៅក្នុងក្លឹបរាត្រីរហូតដល់កន្លែងអង្គុយរបស់ Hein ប៉ុន្តែនាងមិនបានផ្តល់ហេតុផលសមរម្យសម្រាប់ហេតុការណ៍ដែលកើតមានឡើងឡើយ៕
ព័ត៌មានជាតិ
មតិយោបល់