ព័ត៌មានជាតិ

ភ្លៀង និងខ្យល់បក់ខ្លាំង បណ្ដាលឲ្យបាក់ដើមឈើសង្កត់ លើរថយន្តរងការខូចខាត

ភ្នំពេញ: បាក់មែកឈើសង្កត់រថយន្តមួយគ្រឿងរងការខូចខាត ខណ:ពេលភ្លៀងនិងខ្យល់បក់ខ្លាំងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៤៤កែង ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តដែលរងការខូចខាតម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1038 បានចតនៅអែបចិញ្ចើមផ្លូវក្រោមដើមតាសេក។

តាមប្រភពព័ត៌មានពីបុរសម្នាក់ជា ម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានចតរថយន្តនៅកន្លែងកើតហេតុខាងលើ តាំងពីមុនភ្លៀងធ្លាក់ហើយបានដើរទៅផ្ទះគាត់នៅក្បែរកន្លែងកើតហេតុ ស្រាប់តែក្រោយមកមានភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតដល់រាំងភ្លៀងមានក្មេងពីរបីនាក់ បានដើរទៅប្រាប់គាត់ថា ដើមឈើបាក់សង្កត់រថយន្តរបស់គាត់ទើបដឹង។

ក្រោយពីកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានទៅដល់រាយការណ៍ប្រាប់ ជំនាញកាត់មែកឈើដែលបាក់នោះ ចេញពីកន្លែងកើតហេតុ រីឯរថយន្តប្រគល់ជូនម្ចាស់យកទៅជួសជុល៕

មតិយោបល់