ឃុំខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់

ឧត្តរមានជ័យៈ ជនត្រូវចោទឈ្មោះ អ៊ិន ប្រាដេត ហៅអ៊ីត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ប្រើអំពើហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ ដោយចោទប្រកាន់ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹងធ្វើឱ្យខូចខាតដោយចេតនា (អំពើហិង្សាក្នុងគ្រួសារ) ។

បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *