ព័ត៌មានជាតិ

ចេញពីធ្វើការ ហូបបាយក្នុងបន្ទប់ទុកម៉ូតូខាងក្រៅ ចេញមើលម៉ូតូចោរលួចបាត់

ភ្នំពេញៈ បុរសម្នាក់ចេញពីធ្វើការបានទុកម៉ូតូនៅខាងក្រៅបន្ទប់ ហើយដើរចូលទៅហូបបាយនៅក្នុងបន្ទប់ ហូបរួចចេញមើលម៉ូតូចោរលួចបាត់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃត្រង់ ទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ ជៀវ នី អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិសាច់ត្រី ឃុំគិរីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលចោរលួចទៅបាត់នោះម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CZ-8748។

ប្រភពព័ត៌មានពីបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបលោកបានចាក់សោ កត្រឹមត្រូវ ហើយបានដើរចូលទៅហូបបាយ លុះហូបបាយរួចចេញមកមើលម៉ូតូស្រាប់តែចោរលួចបាត់ទៅហើយ។

ក្រោយពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទាំងទឹកមុខស្រង៉ូតស្រង៉ាត់៕

https://youtu.be/MdXskT8VnQI

មតិយោបល់