ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកូនកាំបិតចិតបន្លែ ភ្ជង់ប្លន់យកប្រាក់ជិត៤០០០ដុល្លារ នៅហាងអ៊ីនធើណិតយីហោ ហែបភីណិត

ភ្នំពេញ: កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខនាយកដ្ឋានអង្គរក្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកូនកាំបិតចិតបន្លែភ្ជង់ប្លន់យកប្រាក់ចំនួន ៣,៨០០ ដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចហាងអ៊ីនធើណិតយីហោ ហែបភីណិត ផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ។

ជនរងគ្រោះឈ្មោះ ង៉ៅ កុលាប ហៅ ង៉ូវ កូឡាប ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខាងអ៊ិនធឺណិតហេបភី ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ក្រុមទី១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ធី បូរ៉ាឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១B១ ផ្លូវលេខ១៩ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ប្រាក់ដុល្លារចំនួន ៣៨០០ដុល្លារអាមេរិក ។

បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់