ព័ត៌មានជាតិ

ហ្វីលីពីន​៖​ជាង​៥០០ គ្រួសារ បាន​ផ្លាស់ប្តូរ ទីលំនៅ​ដោយ​សារ ទឹកជំនន់​

មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ហ្វីលីពីន បាន​ឲ្យដឹង​កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ​ថា មនុស្ស​ប្រហែល ៥៤៧​គ្រួសារ ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ ដោយសារ​ទឹកជំនន់ ដែល​បាន​កើតឡើង ត្រង់​ចំណុចកណ្តាល​នៃ​ប្រទេស ហ្វីលីពីន ក្នុង​ខេត្ត Samar ស្របពេល​ដែល​ខ្យល់ព្យុះ​ត្រូពិច មានឈ្មោះ​ថា “Kong-Rey ឬ Nando” បាន​បោកបក់​កាត់​ប្រទេស​ហ្វីលីពីន​។
​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ដោយ​លើកឡើង​នូវ សម្ដី​របស់​អ្នកនាំពាក្យ​តំណាង​ប្រធានាធិបតី​ថា ក្រុម​គ្រួសារ​រងគ្រោះ បានមក​ពី​ភូមិ​ចំនួន ១១ ក្នុង​ខេត្ត Samar បាន​ជ្រកកោន​នៅ​សាលា ដែល​ជា​ជំរុំ ភៀសខ្លួន​បណ្តោះអាសន្ន​។​
565331_642663349099328_1319380600_n
​អ្នកនាំពាក្យ​រូប​នេះ បាន​បន្តថា ទោះបីជា​យ៉ាងនេះក្តី រដ្ឋាភិបាល​នៅ​តែ​បន្ត​ក្រើនរំឭក​បង្កើន​ការ ប្រុងប្រយ័ត្ន ចំពោះ​ខ្យល់ព្យុះ​ផ្សេងទៀត​។​
​ភ្នាក់ងារ​អាកាសធាតុ បរិយាកាស ភូមិសាស្ត្រ និង​តារាសាស្ត្រ​ប្រទេស ហ្វីលីពីន “PAGASA” បាន​និយាយថា ខ្យល់ព្យុះ Kong-Rey នៅតែ​មាន​កម្លាំង​ខ្លាំងក្លា និង​បន្ត​បោកបក់​ឆ្ពោះទៅរក​ខេត្ត Batanes ភាគ​ខាងជើង​ប្រទេស​។​
PAGASA បានឲ្យដឹងថា ខ្យល់ព្យុះ​ត្រូពិ​ក​បាន​បោកបក់​ក្នុងកម្លាំង ៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក្បែរ​តំបន់​ភាគ​កណ្តាល និង​មាន​ការកើនឡើង រហូតដល់ ៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ទៀតផង​៕​

មតិយោបល់