ព័ត៌មានជាតិ

កម្មករ-កម្មការិនីចំនួន ១៥នាក់ រងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករ-កម្មការិនីចំនួន១៥នាក់ បានរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៩និង២០នាទី លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ចំណុចព្រៃឆ្មារ ស្ថិតក្នុងភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាក HONDA SANGVECH ពណ៌ស្ករ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហ៊ន រិន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងថ្ម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកបរម្នាក់ឯង ពីទិសខាងលិច ទៅទិសខាងកើត (បើកបរស្ថិតក្នុងស្ថានភាពស្រវឹង)។ លុះបើកបរមកដល់ត្រង់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-1422 បើកបរដោយឈ្មោះ យ៉ន ភៀវ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីនៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានដឹកកម្មកររោងចក្រចំនួន៥៧នាក់ (ស្រី៤៣នាក់) ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យរងរបួស៥៧នាក់ (ស្រី៤៣នាក់ (ធ្ងន់០៨នាក់ ស្រី០៧នាក់) ខូចខាតរថយន្ត០២គ្រឿង ធ្ងន់០១គ្រឿង)។

សមត្ថកិច្ចបានបន្តថា វត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ បើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក HONDA SANGVECH ឈ្មោះហ៊ន រិន ដើម្បីសាកសួរបំភ្លឺពីដំណើរឿងហេតុ និងកសាងសំនុំរឿងតាមនីតិវិធី៕

មតិយោបល់