ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសចិន បំពេញទស្សនកិច្ចលើកដំបូងនៅឥណ្ឌា ចាប់តាំងពីឆ្នាំ២០២០មក

(ញូដេលី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌារបស់លោក ក្នុងរដ្ឋធានីញូដេលី នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកបានធ្វើដំណើរមកដល់រដ្ឋធានីឥណ្ឌា ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចជាលើកដំបូងបំផុតនៃមន្ត្រីកំពូលចិន ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២០មក។ នេះបើតាមក្រសួងការបរទេសឥណ្ឌា។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា, លោក វ៉ាង យី នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar នៅម៉ោង១១ព្រឹក (ម៉ោងនៅឥណ្ឌា)។ តែមិនមានព័ត៌មានលម្អិតអ្វីលើសពីនេះឡើយ ខណ:ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថាលោកប្រមុខការទូតចិន បានជួបពិភាក្សារួចហើយជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval។ ទំនាក់ទំនងចិន និងឥណ្ឌាដែលជាគូសត្រូវចាស់ បានស្គាល់ភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ជាពេលដែលប្រទេសទាំងមានជម្លោះព្រំដែន នឹងគ្នាដែលបណ្ដាលឱ្យកងទ័ពឥណ្ឌា២០នាក់ស្លាប់ និងកងទ័ពចិន ៤នាក់ បានស្លាប់៕

មុនបំពេញទស្សនកិច្ចនៅឥណ្ឌា, លោក វ៉ាង យី ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានផងដែរ នៅក្នុងសប្ដាហ៍ នេះ ហើយលោកគ្រោងនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់៕

ប្រភព៖ Reuters

មតិយោបល់