ព័ត៌មានជាតិ

រថយន្តឡុចស៊ីសបើកលឿន ជ្រុលបុកគូទហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តឡុចស៊ីស GS300 បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគូទរថយន្តហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចក្បែរស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើករថយន្តមួយគ្រឿងម៉ាកឡុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BK-1985 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុ ជ្រុលបុករថយន្តម៉ាកហាយលែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AR-6971 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នាបពេញទំហឹង ណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

នៅក្រោយកើតហេតុ ភាគីសងខាងបានធ្វើការចរចាគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តបង្កហេតុ បានចេញថ្លៃខូចខាតទៅភាគីរងគ្រោះ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់