ព័ត៌មានជាតិ

ម៉ូតូកង់បីប៉ះទង្គិចគ្នាជាមួយម៉ូតូផាស្អាប់ បណ្តាលឲ្យភាគីម្ខាងក្រឡាប់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូផាស្អាប់និងរ៉ឺម៉កម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ បន្ទាប់ពីកើតហេតុភាគីទាំងសងខាង បានធ្វើការចរចាគ្នា ប៉ុន្តែមិនត្រូវនោះទេ គឺរង់ចាំសមត្ថកិច្ចចុះអន្តរាគមន៍ ទីតាំងស្ថិតត្រង់ចំណុចស្តុបអង្គតាមិញ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូផាស្អាប់ និងម៉ូតូកង់បីទាំងពីរគ្រឿងនេះ បានធ្វើចរាចរតាមបណ្តោយផ្លូវ២០០៤ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ម្តុំស្តុបអង្គតាមិញ ស្រាប់តែប៉ះទង្គិចគ្នាបណ្តាលឲ្យ ភាគីខាងម៉ូតូផាស្អាប់ក្រឡាប់ផ្ងារជើងរងការខូចខាត ។ ករណីនេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការចរចាគ្នា ប៉ុន្តែមិនត្រូវនោះទេ ។ បន្ទាប់មកអ្នកទាំងពីរបានរង់ចាំវត្តមានកម្លាំង សមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ ដើម្បីជួយរកដំណោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់