លោក Paul Michael មានមុខរបរជាជាងទងរស់នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជាអ្នកច្នៃម៉ូតជញ្ជៀនអាពាហ៍ពិពាហ៍ដែលមានតែមួយគត់។ បច្ចុប្បន្នគាត់បានរចនាជញ្ជៀនអាពាហ៍ពិពាហ៍ ដែលធ្វើឡើងពីផ្លាកទីន ពេជ្រ និងត្បូងទទឹមពណ៌ឈាមជ្រូកមានតម្លៃសរុប ២,៥០០ ដុល្លារសម្រាប់អ្នកគាំទ្រហ្គេមតុក្តា Pokemon ដ៏ល្បីរបស់ជប៉ុន។ Pokemon ជាវីដេអូហ្គេមរបស់ក្រុមហ៊ុន Nintendo ប្រទេសជប៉ុនដែលបានចេញផ្សាយនៅក្នុងឆ្នាំ ១៩៩៦ ហើយបានប្រែក្លាយទៅជារូបថ្លុក និងមានប្រជាប្រិយនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ ប៉ុន្តែជញ្ជៀននេះមានលក់នៅក្នុងតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយលោកក៏មានបំណងពង្រីកអាជីវកម្មដល់អតិថិជនគ្រប់ទីកន្លែងក្នុងពិភពលោកឲ្យបានទិញដូចគ្នាផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Pokemon3_zps0af2eaba.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Pokemon1_zps3a65c8ec.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Pokemon2_zpsea63a965.jpg
ព័ត៌មានជាតិ
មតិយោបល់