ព័ត៌មានជាតិ

រថយន្ត១គ្រឿងរេចង្កូតបុកបង្គោលភ្លើង និងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យបាក់ដាច់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-3873 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ រេចង្កូតជ្រុលបុកបង្គោលភ្លើងបាក់ដាច់អស់១ដើម និងបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរបើករងការខូចខាត ហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ទីតាំងស្ថិតត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុ បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ធ្វើដំណើរឆ្លងកាត់ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់ដាច់អស់១ដើម និងជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរបើករងការខូចខាត ។ ចំណែករថយន្តបង្កនោះវិញ ក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ។ បន្ទាប់ពីកើតហេតុ តៃកុងរថយន្តបានចុះរត់គេចខ្លួនបាតស្រមោល ។

មូលហេតុករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ដោយមិនទាន់មានប្រភពណាបញ្ជាក់ប្រាប់ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឃើញវត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី១ បានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានរង់ចាំសមត្ថកិច្ចជំនាញយករថយន្តបង្ក ហេតុនេះទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ច នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់