ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តលាយបេតុងបើកកៀររួចកិនយ៉ាងពេញទំហឹង នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យ
យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីរថយន្ត លាយបេតុងមួយគ្រឿង បើកកៀរឲ្យដួលរួចកិន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបណ្តោយបេតុង ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះភេទប្រុស អាយុប្រហែលជាង ២០ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-
2160 ចំណែករថយន្តបង្កប្រភេទលាយបេតុងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A- 2986 បើកបរដោយបុរសម្នាក់ក្រោយកើតហេតុ ត្រូវបាននគរបាលតាមឃាត់ខ្លួន បន្ទាប់ពីព្យាយាមបើករត់គេចគេចខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត និងម៉ូតូ បានធ្វើដំណើរតាមផ្លូវបេតុង ស្របទិសគ្នាក្នុង ទិសដៅពីលិចទៅកើត ខណ: ធ្វើដំណើរ មកដល់កន្លែង កើតហេតុដែលជាផ្លូវកោងរថយន្ត ក៏បានបើកកៀរម៉ូតូ បណ្តាលឲ្យដួលចូលក្រោមកង់រថយន្ត កិនជនរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ក្រោយពីកើតហេតុភ្លាមៗរថយន្តខាងលើ ក៏បានព្យាយាមបើករត់គេចខ្លួន តែត្រូវបានអ្នកដំណើរ និងសមត្ថកិច្ច តាមឃាត់ទាំងរថយន្ត និងអ្នកបើកតែម្តង ។

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត ព្រមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ការិយាល័យជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់