ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យផលិតករដាក់លក់ផលិតផលខ្មែរ នៅប្រទេសចិន

ភ្នំពេញៈ សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែល Post News ទទួលបាននៅរសៀលថ្ងៃទី១០ ខែឧសភានេះ បានបង្ហាញឲ្យដឹងថា ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ និងស្វែងរកទីផ្សារនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន China Import-Food Mall Co., Ltd. (CIFM) របស់ប្រទេសចិន ដើម្បីបញ្ជូនផលិតផលខ្មែរ ទៅទីផ្សារចិន តាមរយៈផ្សារទំនើបរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុនខាងលើ បានផ្ដល់ទីតាំងក្នុងផ្សារទំនើបរបស់ខ្លួនដល់ភាគីកម្ពុជា សម្រាប់រៀបចំ ពន្លាជាតិកម្ពុជា (Cambodia Pavilion) នៅទីក្រុងហៃនីង (Haining) ខេត្តស៊ីជាំង (Zhejiang) សាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ផលិតផលខ្មែរ នៅទីនោះ៕

AkgXtsB3dN_xg_yN5vVPYQgV2YPn9mR1k30tN3drMEiP

 

 

មតិយោបល់