ព័ត៌មានជាតិ

ប្រមុខ NATO ព្រមានថា កងទ័ពរុស្ស៊ីកំពុងប្រមូលកម្លាំង បង្កើនការវាយលុកលើអ៊ុយក្រែន

(ព្រុចសែល)៖ ប្រមុខអង្គការ NATO លោក Jens Stoltenberg បាននិយាយថា កងទ័ពរុស្សីក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីបង្កើនការវាយប្រហារទ្វេដង នៅភាគខាងកើតនៃប្រទេស។

ចក្រភពអង់គ្លេស បានអះអាងថារុស្ស៊ីកំពុងកែនកងទ័ពរបស់ខ្លួនចន្លោះពី ១២០០ ទៅ ២០០០នាក់ ពីប្រទេស ហ្សកហ្ស៊ី ដើម្បីពង្រឹងកម្លាំងបន្ថែម។ ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងកាត់បន្ថយសកម្មភាពយោធានៅភាគខាងជើងអ៊ុយក្រែន ក្នុងនោះ រួមមានទាំងរដ្ឋធានីកៀវ ហើយផ្តោតលើ «ការរំដោះ» តំបន់ Donbas នៅភាគអាគ្នេយ៍។

ដោយឡែក ប្រមុខNATO បាននិយាយថា «គោលបំណងរបស់រុស្ស៊ីក្នុងការសម្រេចគោលដៅយោធារបស់ខ្លួន គឺមិនមានការផ្លាស់ប្តូរ នោះទេ»។ លោកបានបន្ថែមទៀតថា «យើងបានឃើញមានការបាញ់ផ្លោងជាបន្តបន្ទាប់ ស្របពេលរុស្ស៊ីកំពុងផ្លាស់ប្តូរ និងកំណត់ទីតាំងកងទ័ព មួយចំនួនឡើងវិញ ដែលទំនងជានឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងតំបន់ Donbass។ ជាមួយគ្នានេះ រុស្ស៊ីក៏នៅតែរក្សាសម្ពាធលើទីក្រុង Kyiv និងទីក្រុងដទៃទៀតដដែល»៕

ប្រភព៖​​​​​​ BBC

 

មតិយោបល់