ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកើតឡើង នៅផ្លូវ២១៧ ចំណុចឃ្លាំងអេតចាយ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ ឡេង លឹមអៀង ភេទប្រុស អាយុ ៤២ ឆាំ្ន មុខរបរ ម្ចាស់ឃ្លាំង ។
មូលហេតុ៖ ឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសី ទំហំ ២០ ម៉ែត្រ x ៥០ម៉ែត្រ ។
ខូចខាតសម្ភារៈ៖ សម្ភារៈក្រដាសប្រហែល៣០% នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ហេតុការណ៍នេះ មិនមានមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។
សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ៥៧ឡាន ស្មើនឹង ២២៨ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍៖ -រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១២ ម៉ែត្រគូប ។ -រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា: ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១៨ ម៉ែត្រគូប ។ -រថយន្តសួនឧស្សាហកម្មកាណាឌីយ៉ា: ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១២ម៉ែត្រគូប ។
ពន្លត់ចប់៖ នៅម៉ោង ១១ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់