(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Munhwa Ilbo លោក Ahn Cheol Soo ប្រធានគណៈកម្មាធិការអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត Yoon Seok Yeol នឹងទៅជួប HYBE ដោយផ្ទាល់នៅថ្ងៃទី ២ ខែមេសា ដើម្បីពិភាក្សាអំពីវិធីជំរុញ និងពង្រីកឧស្សាហកម្មកម្សាន្ត។
ក្នុងនោះ ធ្លាប់បានចែករំលែកការសរសើររបស់លោកចំពោះ BTS និងធ្លាប់ជាអ្នកគាំទ្រសម្រាប់ការលើកលែងយោធា របស់ពួកគេផងដែរ។ BTS មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបម្រើយោធាជំនួស។ ស្របគ្នានេះ គណៈកម្មាធិការអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោត Yoon Seok Yeol កំពុងផ្តោតលើការរៀបចំវិធីសាស្រ្តជំនួស នៃការបម្រើយោធាសម្រាប់អ្នកដែលត្រូវបានទទួលស្គាល់ សម្រាប់ការលើកកម្ពស់កិត្យានុភាពជាតិ។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការបានបញ្ជាក់យ៉ាងច្បាស់ ថាពួកគេនឹងជួបជាមួយ HYBE ពិភាក្សាផ្តោតសំខាន់អំពីវិស័យឧស្សាហកម្មកម្សាន្ត kpop មិនផ្តោតសំខាន់ទៅលើការលើកលែងយោធារបស់ BTS នោះទេ៕





មតិយោបល់