អង់គ្លេស៖ លទ្ធផលនៃការបោះឆ្នោតប្រជាមតិរបស់ប្រទេសស្កុតឡេន ក្នុងការផ្ដាច់ខ្លួនចេញពីចក្រភពអង់គ្លេសនោះ ត្រូវបានបង្ហាញឲ្យឃើញថា ប្រជាជនស្កុតឡេនភាគច្រើនមិនចង់ផ្ដាច់ខ្លួននោះទេ។
លទ្ធផលបានបង្ហាញថា សម្រាប់មតិយល់ព្រមផ្ដាច់ខ្លួន (Yes) ទទួលបាន ១.៦១៧.៩៨៩សំឡេងស្មើនឹង៤៤,៧ភាគរយ និងសម្រាប់មតិមិនចង់ផ្ដាច់ខ្លួន (No) ទទួលបាន ២.០០១.៩២៦សំឡេង ស្មើនឹង ៥៥,៣ភាគរយ។ រដ្ឋមន្ត្រីទី១របស់ស្កុតឡេន លោក Alex Salmond បានអំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមធ្វើប្រជាមតិដើម្បីបង្កើតកម្លាំង និងដឹងឲ្យច្បាស់ពីគោលបំណងរបស់ប្រជាជន។
នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron បានថ្លែងឲ្យដឹងថា លោករីករាយ និងសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញពួកគេមានការចូលរួមដើម្បីបបញ្ចេញមតិ និងសេចក្ដីសម្រេចចិត្តដែលពួកគេចង់បាន ហើយលោកបានផ្ដល់កិត្តិយស និងការគោរពដល់ប្រជាជនទាំងអស់៕

មតិយោបល់