ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Chryster បាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងធ្វើការវិនិយោគនូវទឹកប្រាក់ប្រមាណ ១,២៤៩ពាន់លានដុល្លារអាមេរិកក្នុងការបង្កើតរោងចក្រនៅភាគខាងជើងនៃប្រទេសម៉ិកស៊ិក។
សេចក្តីសម្រេចចិត្តនេះ ត្រូវបានឲ្យដឹងដោយនាយកប្រតិបត្តិក្រុមហ៊ុន លោក Sergio Marchionne នៅក្នុងឱកាសជួបពិភាក្សាជាមួយប្រធានាធិបតីម៉ិកស៊ិក លោក Enrique Pena Nieto។
នាយកប្រតិបត្តិ Chryster បានបន្តទៀតថា ទឹកប្រាក់ដែលនឹងវិនិយោគទុននេះ នឹងបានផ្ដល់នូវឱកាសការងារ ១.៥៧០នាក់សម្រាប់ប្រជាជនម៉ិកស៊ិកនៅក្នុងតំបន់។
យោងតាមសម្ដីរបស់លោកប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងថា ម៉ិកស៊ិកគឺជាប្រទេសផលិតរថយន្តធំជាងគេលំដាប់ទី៨នៅក្នុងពិភពលោក និងជាប់ចំណាក់ថ្នាក់ទី៤នៃប្រទេសដែលនាំចេញរថយន្តច្រើនជាងគេ ព្រមទាំងឆាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសដែលផលិតគ្រឿងបរិក្ខារថយន្តសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ឧស្សាហកម្មផលិតរថយន្តនៅក្នុងប្រទេសម៉ិកស៊ិកបានចូលរួមចំណែកក្នុងការនាំចេញសរុបបានចំនួន ២៦ភាគរយ។ នេះបើយោងតាមសម្ដីរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក បានថ្លែងឲ្យដឹង៕
មតិយោបល់