ភ្នំពេញៈ កូនសិស្សនាំគ្នាទៅបេះផ្លែអំពិលទឹក នៅក្នុងបរិវេណដីឡូតិ៍មួយកន្លែង ស្ថិតជាប់និងរបងសាលាបឋមសិក្សាទួលកី តាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះពេលទៅទៅដល់ស្រាប់តែម្នាក់ស្រឡាំងកាំង ដោយសារតែបានប្រទះឃើញបុរសពុំស្គាល់អត្តសញ្ញាណវ័យជាង ៣០ឆ្នាំម្នាក់ ចង.កសម្លាប់ខ្លួននៅលើដើមអំពិលទឹក១ដើមនោះ។ បន្ទាប់មកក៏បាននាំគ្នាស្រែកប្រាប់លោកគ្រូរបស់ពួកគេ ឲ្យទៅមើលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ពួកគេបានឃើញបុរសខាងលើនេះ កាន់ខ្សែគោនិងទឹកសុទ្ធ១ដបធំ ដើរតាមផ្លូវចូលទៅក្នុងដីឡូតិ៍ខាងលើ ប៉ុន្តែពួកគេពុំបានដឹងថា គាត់ទៅចងកបែបនេះទេ។ លុះក្រោយមកពួកគេបាននាំគ្នាទៅរកបេះផ្លែអំពិលទឹកហូប ក៏ស្រាប់តែប្រទះឃើញបុរសនោះចង.កស្លាប់បាត់ទៅហើយ ទើបស្រែកប្រាប់លោកគ្រូឲ្យទៅមើលតែម្ដង។
ភ្លាមៗនោះក៏បានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលខណ្ឌកំបូល ឲ្យចុះទៅពិនិត្យមើលភ្លាមៗដែរ ពេលទៅដល់បានឃើញបុរសនេះយកខ្សែគោចង.កជាប់ជាមួយមែកអំពិលទឹកកម្ពស់ជាង ៣ម៉ែត្រ ស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តថា នៅក្រោមដើមអំពិលទឹកនោះមានស្បែកជើងផ្ទាត់១គូរ ដោយមសនពណ៍ខុសគ្នាគឺ១ចំហៀងពណ៌ដីនិង១ចំហៀងទៀតពណ៌ខៀវ ព្រមទាំងដបទឹកសុទ្ធធំ១ដបផងដែរ។ ចំណែកអ្នកភូមិខាងលើ ក៏បានទៅមើលដែរប៉ុន្តែពុំមានអ្នកស្គាល់បុរសនេះឡើយ បន្ទាប់មកកម្លាំងក៏បានរាយការណ៍បន្តទៅផ្នែកជំនាញ ចុះធ្វើកោសល្យវិច័យព្រមទាំងស្រាវជ្រាវរកក្រុមគ្រួសារទៅទទួលយកសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់