ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តឡង់គ្រីស័រ និងឡានកូរ៉េពាក់ផ្លាក LOGO កូកាកូឡា បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង
រវាងរថយន្តឡង់គ្រីស័រ និងរថយន្តកូរ៉េពាក់ផ្លាក LOGO កូកាកូឡា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿង បានបើកបរធ្វើដំណើរតាម បណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តឡង់គ្រីស័រ និងរថយន្តកូរ៉េពាក់ផ្លាក កូកាកូឡាបានប៉ះទង្គិចគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅពិនិត្យមើល ។ បន្ទាប់មកបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដើម្បីដោះស្រាយបញ្ហាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ ប៉ុន្តែករណីនេះ បើភាគីទាំងសងខាងធ្វើការចរចាគ្នាមិនត្រូវនោះទេ ទើបសមត្ថកិច្ចនឹងធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយនៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់