Post News Media ព័ត៌មានជាតិ ជនជាតិចិនម្នា...

ជនជាតិចិនម្នាក់ បើករថយន្តបុកម៉ូតូ១គ្រឿង របួសធ្ងន់៣នាក់ នៅព្រះសីហនុ

ព្រះសីហនុ: កាលពី​វេលាម៉ោង​ ៦និង៤៥នាទីល្ងាចថ្ងៃ​ទី​២៥ ខែ​ឧសភា​​ ឆ្នាំ​២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង​រថយន្ត​បុកនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ៣ នាក់ នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

រថយន្ត​ម៉ាក​ LEXUS RX 300 ពណ៌ស្ករ​ ពាក់ស្លាកលេខ​ភ្នំពេញ​2AR-1640 បើកបរ​ដោយ​ឈ្មោះ​ YI SAONG AON ភេទ​ ប្រុស​ អាយុ​ ៤៥ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​ កម្មករសំណង់​ ស្នាក់នៅ​ក្នុង​ភូមិ​អ៊ុង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​ (បញ្ជាក់​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ទេ)​ ​មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មកខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ ​​បាន​បុក​ព​ម៉ូតូ​ពីក្រោយ១គ្រឿង ​ម៉ាក​ SUZUKI smash ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ព្រះសីហនុ​1D-0105 បើកបរ​ដោយ​ឈ្មោះ​ សោម ឃឿន ភេទប្រុស អាយុ៦០ឆ្នាំ​ មុខរបរ​ មន្ត្រី​នគរបាល​ចូលនិវត្តន៍​ (របួសបាក់ជើងស្ដាំធ្ងន់) និងរួមដំណើរជាមួយប្រពន្ធឈ្មោះ​ ឃួន លុនអាយុ៥៨ឆ្នាំ (របួសបាក់ជើងស្ដាំធ្ងន់) និងក្មេងប្រុស ឈ្មោះឃឿន ចាន់លាភ អាយុ៥ខែ​ (របួស​ធ្ងន់)​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។

ចំណែក​វត្ថុ​តាង​រថយន្ត​ និង​ម៉ូតូ​អ្នក រួមទាំងអ្នកបើកបរ​រថយន្ត​ជនជាតិ​ចិន​​ ត្រូវបានសមត្ថ​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​បន្ត​នីតិវិធីចាត់ការតាមផ្លូវច្បាប់​៕