ព័ត៌មានជាតិ

រថយន្តសណ្តោងទូរកុងតឺន័រ បើកបុកគូទរថយន្តធុនធំ នៅខាងមុខរងកាខូចខាតខ្ទេចមួយកំណាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូរកុងតឺន័រ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកគូទរថយន្តធុនធំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងណំ ក្រោយកើតហេតុរថយន្តនៅខាងមុខបើកចេញពីកន្លែងកើតហេតុបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ កែងផ្លូវបេតុងចូលវត្តភ្នៀត ភូមិស្រែតែជ្ជះ សង្កាត់សំរោក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ មិនចាំម៉ាកមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តសណ្តោងទូរកុងតឺន័រ ពណ៌ខៀវលាយមាស ពាក់ស្លាកលេខ ភ្នំពេញ 3C-9989 ធ្វើដំណើស្របគ្នាមកពីក្រោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកគូទក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតមួយកំណាត់មុខ ក្រោយកើតហេតុរថយន្តធុនធំនៅខាងមុខបើកចេញពីកន្លែងហេតុបាត់។

បន្ទាប់មកគេឃើញមានសមត្ថកិច្ចជំនាញមូលរដ្ឋាន បានចុះទៅកន្លែងកើតហេតុដោយសារភាគីម្ខាងទៀត បើកចេញពីកន្លែងកើតហេតុ និងបានឲ្យខាងអ្នកបើបររថយន្តកុងតឺន័រហៅរថយន្តមួយគ្រឿងទៀត មកអូសសណ្តោងយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់