ព័ត៌មានជាតិ

រថយន្តស្លាកលេខខេមរៈភូមិន្ទ បុករ៉ឺម៉កម៉ូតូដឹកទឹកផ្លៃឈើ បណ្តាលឲ្យរបួសម្នាក់ និងសម្ភារៈខ្ទេចរងការខូចខាត

ភ្នំពេញ: នៅវេលា​ម៉ោង​២និង១៥នាទី​យប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​០៨​ ខែមេសា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត​ឡិចស៊ីស​ RX 330 ពាក់ស្លាកលេខ​ខេមរ:​ភូមិន្ទ​01 2-5146 បើកបុករ៉ឺម៉កម៉ូតូដឹកទឹកផ្លៃឈើ បណ្តាលឲ្យមនុស្សរងរបួសម្នាក់ និងសម្ភា:រងការខូចខាត ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ​ ។

រថយន្តមួយគ្រឿង ពាក់ស្លាកលេខខេមរ:ភូមិន្ទ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញណ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេត បានបុករ៉ឺម៉កម៉ូតូដឹកទឹកផ្លៃឈើ នៅទល់មុខនៃមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែរថយន្តបង្កហេតុនេះ មិនព្រមឈប់នោះទេ បានបើកបន្តដំណើរទៅមុខទៀតដើម្បីគេចខ្លួន មកដល់ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ទើបចាប់ឃាត់ខ្លួនបាន ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តបង្កហេតុ បើកបរទំនងជាស្រវឹង បានបើកបុករ៉ឺម៉កដឹកទឹកផ្លៃឈើ
នៅត្រង់ចំណុចទល់មុខនៃមន្ទីរពេទ្យរុស្ស៊ី ។ ករណីនេះបណ្តាលឲ្យភាគីខាងរងគ្រោះ ខូចខាតរទេះ និងទឹកផ្លៃឈឺ និងធ្វើឲ្យមនុស្សស្រីម្នាក់ រងរបួសត្រង់ដៃម្ខាង សង្ស័យបាក់ឬមួយក៏គ្រេច ។

បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបា​នធ្វើការចរចាសម្របសម្រួលគ្នា នៅនឹងកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ។ ប៉ុន្តែករណីនេះភាគីទាំង សងខាងធ្វើការដោះស្រាយគ្នាមិនត្រូវនោះទេ ។

នៅពេលជនរងគ្រោះ និងភាគីបង្កហេតុ កំពុងតែបន្តការដោះស្រាយគ្នានោះ គ្មានឃើញវត្តមានកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ចុះមកអន្តរាគមន៍នោះទេ ។

ដូច្នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពិតប្រាកដ នូវដំណោះស្រាយរវាងភាគីរថយន្តបង្កហេតុ និងភាគីខាងជនរងគ្រោះ មិនទាន់ដោះស្រាយត្រូវគ្នានោះទេ ។ នេះគ្រាន់តែជាព័ត៌មាន បឋមតែបុណ្ណោះ ៕

មតិយោបល់