ព័ត៌មានជាតិ

បង្ក្រាបអ្នកញៀនថ្នាំ និងស្រ្តីរកស៊ីផ្លូវភេទបានមួយសំបុកធំ

ភ្នំពេញៈ ដើម្បីបោសសម្អាតឲ្យអស់នូវក្រុមក្មេងញៀនថ្នាំ និងជនអនាថា នៅក្នុងមូលដ្ឋាន កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌ បានសហការជាមួយកម្លាំងមូលដ្ឋានចុះបង្ក្រាប នៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី៣ ស្ថិតក្នុងប្លុកតាន់ប៉ា តាមបណ្តោយផ្លូវលេខ៥១,១៥៤, ៤៩, និង១៤៤ ភូមិ៦,៧,៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ អភិបាលខណ្ឌដូនពេញ ក្នុងការបន្តការ
បើកយុទ្ធនាការចុះធ្វើរដ្ឋបាលកន្លែងស្មុគស្មាញសម្បូរទៅដោយការប្រើប្រាស់ថ្នាំញៀន ក៏ដូចជាជនអនាថា​មកពពាក់ពពូនបង្កភាពអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាននោះទើបនៅយប់ ថ្ងៃទី៣ ខែវិច្ឆិកា នេះលោកបានដឹកនាំ កម្លាំងចុះមកសហការជាមួយកម្លាំងមូលដ្ឋាន​ មកបង្ក្រាបនៅប្លុកតាន់ប៉ានេះ ជាលទ្ធផលបានឃាត់ខ្លួនជនអនាថា និងអ្នកប្រើប្រាស់ នូវសារធាតុញៀនចំនួន៨នាក់ បញ្ជូនទៅសាលាខណ្ឌដូនពេញដើម្បីចាត់ការបន្ត។

បន្ទាប់មកនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល កម្លាំងគណៈបញ្ជាការឯកភាព បានបន្តចុះធ្វើរដ្ឋបាលនៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ(EDC) និងមកប្លុកកាសាបន្តទៀត។
លទ្ធផលប្រមូលបានស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់បន្ថែមទៀត បញ្ជូនមកសាលាខណ្ឌដូនពេញ សរុបទាំង៣គោលដៅ ឃាត់ខ្លួនបានចំនួន១៨នាក់ ក្នុងនោះមាន ស្រី៩នាក់ដើម្បីបញ្ជូនទៅអប់រំនៅមន្ទីរសង្គមកិច្ច៕

ឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថាឃាត់ខ្លួនក្មេងអនាថា

មតិយោបល់