ព័ត៌មានជាតិ

រថយន្តនិងម៉ូតូកង់បីប៉ះទង្គិចគ្នា បណ្តាលឲ្យម្ចាស់ភាគីទាំងពីរ មានការជជែកដាក់គ្នាតឹងសរសៃក

ភ្នំពេញ: នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកតូយ៉ូតារេលី មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BT – 9891 បើកបរបានប៉ះទង្គិចគ្នាជាមួយម៉ូតូ Pass App ហេតុការណ៍នេះ បណ្តាលឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ២១៧ ទល់មុខនឹងសាលាបឋមភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុ នាពេលយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបាន កើតឡើង នៅតាមបណ្តោយផ្លូវ២១៧ គេបានឃើញរថយន្តម៉ាកតូយ៉ូតារេលី មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BT – 9891 ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ នៅម្តុំទល់មុខសាលាបឋមភូមិឫស្សី រថយន្តនេះបានប៉ះទង្គិចជាមួយនឹងម៉ូតូ Pass App មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1AG-7504 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នា នៅនឹងកន្លែងកើតហេតុ យ៉ាងតឹងសរសៃកដាក់គ្នារៀងៗខ្លួន ។ មួយសន្ទុះធំរួចមក ភាគីទាំងសងខាង បានដោះស្រាយត្រូវគ្នា ។ បន្ទាប់មកភាគីទាំងពីរ បានធ្វើដំណើរចាកចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់ទីកន្លែងរៀងៗខ្លួច ចេញទៅបាត់ស្រមោលអស់តែម្តង ។

លុះពេលភាគីទាំងពីរ បានចាកចេញផុតអស់ពីកន្លែងកើតហេតុ គេបានឃើញវត្តមានកម្លាំងសមត្ថកិច្ចននគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ។

សូមបញ្ជាក់ថា ហេតការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺគ្រាន់តែរងការខូចខាតផ្នែកសម្ភា:ធម្យោបាយធ្វើដំណើរ របស់ភាគីទាំងពីរបន្តិចបន្តួចតែប៉ុណ្ណោះ ៕

មតិយោបល់