ព័ត៌មានជាតិ

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ពំនូក​ថ្ម​ចាក់គ​ចំ​កណ្ដាល​ផ្លូវ​បណ្ដាលអោយ​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ដោយ​ស្ថានភាព​ផ្លូវ​ងងឹត​ពេក​មើលមិនឃើញ​ពុំនូក​ថ្ម​ដែល​គេ​ចាក់គ​ចោល​សំរាប់​ទុក​បំពេញ​ជង្ហុក​ធំ​មួយ ធ្វើអោយ​បុក​ហោះ​ឡើង​ពុំនូក​ថ្ម​ដួល​រងរបួស​រលាត់​ដៃ​ជើង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​សាលា​អន្តរជាតិ ណត​ប្រ៊ីត តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-8805 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤​ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ដោយ​ស្ថានភាព​ផ្លូវ​ងងឹត​ពេក​មើលមិនឃើញ​ពុំនូក​ថ្ម​ដែល​គេ​ចាក់គ​ចោរ​សំរាប់​ទុក​បំពេញ​ជង្ហុក​ធំ​មួយ ធ្វើអោយ​ម៉ូតូ​ជនរងគ្រោះ​បុក​ហោះ​ឡើង​ពុំនូក​ថ្ម​ធ្លាក់​មក​វិញ​ដួល​រងរបួស​រលាត់​ដៃ​ជើង​ដាច់​មុខ​ម៉ាត់​។ បន្ទាប់​ពី​កើតហេតុ​រថយន្ត​សាមុយ​បាន​មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ឡើង​រថយន្ត ដោយ​សុខចិត្ត​ទូរស័ព្ទ​ហៅ​បងប្អូន​មក​ទទួល​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​វិញ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​អោយ​បងប្អូន​ជន​រង​វិញ​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ផងដែរ​។​

​សូមបញ្ជាក់​ថា ចំពោះ​កំណាត់​ផ្លូវ​លេខ​២០០៤ នៅ​ចំណុច​ខ្លះ​កំពុង​ធ្វើ​ការជួសជុល​និង​មិន​មាន​ភ្លើង​បំភ្លឺ​ផ្លូវ ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដោយ​អ្នកធ្វើ​ដំណើរ​កាត់​ទីនោះ​ដោយ​ចៃដន្យ ដូច​ករណី​នេះ​គឺ​បុរសរងគ្រោះ​មើលមិនឃើញ​ពុំនូក​ថ្ម​ដែល​គេ​ចាក់គ​ចោរ​សំរាប់​ទុក​បំពេញ​ជង្ហុក​ធំ​មួយ​នៅ​ចំ​កណ្ដាល​ផ្លូវ​ដោយ​មិន​បាន​ដាក់​ស្លាក​សញ្ញា​សំគាល់​ប្រាប់​អ្នកដំណើរ​ផ្សេង​ដែល​បើក​ឆ្លងកាត់​ទីនោះ​ឡើយ ទើប​ជួប​គ្រោះថ្នាក់​តែ​ម្ដង សំណាងល្អ​គ្រាន់តែ​រងរបួស​ស្រាល ចុះបើ​រហូតដល់​ថ្នាក់​បាត់បង់​ជីវិត​វិញ តើ​នរណា​ជា​អ្នកទទួលខុសត្រូវ​?

2014-07-28_114622

មតិយោបល់